ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន ជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ បានអមដំណើរសម្ដេចក្រឡាហោម ស ខេង ក្នុងបេសកកម្មតាមឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបទល្មើសនេសាទនៅបឹងទន្លេសាប

នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប បានអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងបេសកកម្មតាមឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបទល្មើសនេសាទនៅបឹងទន្លេសាប។ រួមដំណើរក្នុងបេសកកម្មនេះផងដែរ រួមមាន: ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ ឯកឧត្ដម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ឯកឧត្ដមប្រធានរដ្ឋបាលជលផល និងឯកឧត្តម អស់លោក ជាសហការីមួយចំនួនទៀត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម