ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកជំទាវ Donica Pottie អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងឡាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងា

កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួប លោកជំទាវ Donica Pottie អគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ថៃ និងឡាវ នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារអំពីសក្តានុពលកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មសម្រាប់វិនិយោគិនកាណាដា និងដៃគូ។

លោកជំទាវ Donica Pottie បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតអោយលោកជំទាវ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវ បានមានប្រសាសពីកិច្ចសហការរបស់កាណាដាផ្តល់នូវការគាំទ្រដល់កម្ពុជាក្នុងការផ្តល់នូវការផ្សព្វផ្សាយពីតម្លៃទីផ្សារកសិផល ដល់កសិករអោយមានការយល់ច្បាស់ និងសម្រេចចិត្តបានល្អដល់ដំណើការលក់-ដូរកសិផលរបស់គាត់។ លោកជំទាវ បានបញ្ជាក់ថាក្រុមហ៊ុនវិនិយោគរបស់ប្រទេសកាណាដាជាច្រើនកំពុងដំណើរការវិនិយោគនៅក្នុងតំបន់អាស៊ី រួមមានក្រុមហ៊ុនចិញ្ចឹមសត្វ ក្រុមហ៊ុនផលិតទឹកដោះ និងក្រុមហ៊ុនវិនិយោគដំណាំកសិកម្ម ហើយក្រុមហ៊ុនទាំងនោះក៏មានបំណងសិក្សាពីសក្តានុពលនៃការវិនិយោគនៅកម្ពុជានាពេលខាងមុខផងដែរ។ លោកជំទាវ ក៏សង្ឃឹមថាក្រោយពីការចាប់ផ្តើមអនុវត្តគោលនយោបាយបើកទូលាយពាណិជ្ជកម្មអាស៊ាននាពេលខាងមុខ នឹងទាក់ទាញវិស័យឯកជនជាច្រើនពីប្រទេសកាណាដាមកកាន់កម្ពុជា។ លោកជំទាវ សង្ឃឹមថាការស្រូបយកអ្នកវិនិយោគិនពីប្រទេសកាណាដា នឹងផ្តល់នូវបច្ចេកវិទ្យាកសិកម្មបែបទំនើប និងបច្ចេកទេសថ្មីៗមកកាន់កម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៏យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់លោកជំទាវឯកអគ្គរដ្ឋទូត មកកាន់កម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋាភិបាលកាណាដាដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានមាន ប្រសាសថា បច្ចុប្បន្នផលិតផលកសិកម្មនៅកម្ពុជា កំពុងមានការកើនឡើងខ្លាំង ដោយឡែកទីផ្សារនាំចេញនៅមានកម្រិតនៅឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបញ្ជាក់ជូនថា កម្ពុជាជាប្រទេសដែលមានសក្តានុពលកសិកម្ម ទាំងធនធានទឹក និងដី ដោយឡែកកម្ពុជានៅមានការនាំចូលផលិតផលកសិកម្មជាច្រើនពីប្រទេសជិតខាងដូចជា បន្លែ ផ្លែឈើ សត្វ និងត្រី។ ដូច្នេះកម្ពុជាសូមស្វាគមន៏ដល់ការវិនិយោគនានាទៅលើវិស័យកសិកម្ម ដើម្បីបំពេញសក្តានុពលទាំងនោះ ហើយឈានទៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាក៏កំពុងជួបប្រទះការខ្វះខាតកំលាំងពលកម្មសម្រាប់វិស័យកសិកម្ម ដូច្នេះកម្ពុជាត្រូវការបច្ចេកវិទ្យាទំនើបក្នុងការប្រើប្រាស់នៅក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រីកការដាំឈើឡើងវិញ ដើម្បីរក្សាបាននូវគម្របព្រៃ និងកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម