ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងប្រតិភូរួមដំណើរបានធ្វើមាតុភូមិនិវត្ដន៍ប្រកបដោយសុវត្ថិភាពនិងនាំមកនូវលទ្ធផលជាផ្លែផ្កានៃការពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ

នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូរួមដំណើរ បានធ្វើមាតុភូមិនិវត្ដន៍ប្រកបដោយសុវត្ថិភាព និងនាំមកនូវលទ្ធផលជាផ្លែផ្កានៃការពង្រឹងនិងពង្រីកសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងបេសកកម្មទៅកាន់សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូ បានអញ្ជើញធ្វើទស្សនកិច្ចនៅវិទ្យាស្ថានជាតិស្រាវជ្រាវជីវចម្រុះ (N|BR) ដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើកម្ពុជា ជាមួយវិទ្យាស្ថានដ៏ធំមួយនេះ ហើយនិងបន្ទាប់មកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ អង្គការនេះមានគោលដៅជំរុញនិងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងសកម្មភាពតម្រង់ទិសព្រៃឈើនៅក្នុងតំបន់អាស៊ីនៅលើ៖

1) ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការអភិរក្សជីវចម្រុះ ថែរក្សានិងការបង្កើនការផ្តល់សេវានៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការដាំដុះព្រៃឈើឡើងវិញ និងការស្តារព្រៃឈើឡើងវិញ

2) ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសកម្មភាពបន្ស៉ាំ និងគាំទ្រគំនិតផ្តួចផ្តើម នៃ REDD+ (Reducing Emission from Deforestation and Forest Degradation, and the role of forest conservation, sustainable management of forests and enhancement of forest carbon stocks in developing countries-ការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើនិងការរិចរិលព្រៃឈើនិងតួនាទីនៃការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការបង្កើនការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍)

3) ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ, ការរិចរិលព្រៃឈើនិងការរិចរិលដីធ្លីក្លាយជាវាលរហោឋាន និងការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយដែលការទាក់ទងនឹងព្រៃ

4) ការកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធតាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ, ការចែករំលែកបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យាព្រមទាំងការអប់រំនិងការផ្លាស់ប្តូរកម្មវិធី និង

5) ភាពជាដៃគូរវាងភាគីនិងជាមួយអង្គភាពផ្សេងទៀតដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការដោយឈរលើការផ្តួចផ្តើមកិច្ចព្រមព្រៀងអន្ដរជាតិ និងអង្គការដទៃ ទៀត នាពេលបច្ចុប្បន្នដែលទាក់ទងនឹងព្រៃ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម