ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី។ នៅក្នុងពិធីបានប្រព្រឹត្តទៅដោយមានការចូលរួម៖

I. ភាគីកូរ៉េ៖

1) ឯកឧត្តម Park, Chol-Ju អគ្គនាយកទទួលបន្ទុកកិច្ចការបរទេស នៃក្រសួងការបរទេស

2) ឯកឧត្តមបណ្ឌិត Kim Yong kwan អគ្គនាយក នៃអគ្គនាយកដ្ឋាន កិច្ចការបរទេស នៃក្រសួងសេវាកម្ម ព្រៃឈើកូរ៉េ និង

3) មន្រ្តីជាន់ខ្ពស់ដ៏ទៃទៀត

II. ភាគីកម្ពុជា៖

1) រូបខ្ញុំផ្ទាល់

2) ឯកឧត្តម ឆេង គឹម ស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ

3) ឯកឧត្តម ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ

4) លោក ព្រំ សុមាន្នី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

5) លោក ហង់ ស៊ុនត្រា អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈើ និងសហប្រតិបត្តិការអន្តរជាតិ

សូមបញ្ជាក់ថា៖ កម្ពុជាជាប្រទេសទី៦ ហើយដែលចុះហត្ថលេខា ក្នុងការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី បន្ទាប់ពី៖

1) សាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយរដ្ឋមន្រ្តីការបរទេស

2) ប្រទេសទីម៉រឡេស្តេ បានចុះហត្ថលេខានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីការបរទេស

3) ប្រទេសឥណ្ឌូនេស៊ី បានចុះហត្ថលេខានៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីក្រសួងបរិស្ថាន

4) ប្រទេស បូថាន បានចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ

5) និងសាធារណរដ្ឋសង្គមនិយមវៀតណាមបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៦ ដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម