ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានជាតិស្រាវជ្រាវជីវចម្រុះ (NIBR )

នៅក្នុងដំណើរបំពេញបេសកកម្មដើម្បីចុះហត្ថលេខាចូលជាសមាជិកអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី កាលពីថ្ងៃទី 15 ខែកុម្ភៈកន្លងទៅនេះ ឯកឧត្តមវេង សាខុន បានធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្នានជាតិស្រាវជ្រាវជីវចម្រុះ (NIBR ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើកម្ពុជាជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវដ៏ធំមួយនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាការងារជាមួយលោក ប្រធានវិទ្យាស្ថាននិងអ្នកស្រាវជ្រាវជាន់ខ្ពស់ព្រមទាំងបានទស្សនា បន្ទប់រក្សាសំណាកសត្វ រុក្ខជាតិ ព្រមទាំងទស្សនាបន្ទប់តាំងពិពរណ៍ធនធានជីវចម្រុះដ៏សម្បូរបែប រៀបចំឡើងប្រកបដោយបច្ចេកទេសខ្ពស់ជូនដល់មហាជន ពិសេសកូនសិស្សដែលមានបំណងយល់ដឹងពីជីវចម្រុះដ៏សម្បូរបែបដែលមាននៅលើលោក។ សូមគោរពជម្រាបជូនជ្រាបផងដែរថា ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលព្រៃឈើ និង NIBR អស់រយៈពេលប្ឆ្នាំកន្លងមកនេះ យើងសហការស្រាវជ្រាវ ចងក្រងជាសៀវភៅធនធានជីវចម្រុះបានចំនួនប្រាំមួយសៀវភៅ ហើយប្រមូលសំណាករុក្ខជាតិ សត្វល្អិត ផ្សិត និងប្រភេទសត្វរស់នៅក្នុងទឹក មករក្សាទុកនៅវិទ្យាស្ថានNIBR និងរដ្ឋបាលព្រៃឈើបានរាប់ពាន់សំណាក។

ក្រៅពីនេះភាគីទាំងពីរបានធ្វើការស្រាវជ្រាវរុក្ខជាតិចំនួន200 ប្រភេទដើម្បីស្វែងរកនូវប្រសិទ្ធភាពជាឱសថ និងគ្រឿងសម្អាង ទៀតផង។ ជាលទ្ធផលរុក្ខជាតិមួយប្រភេទត្រូវបានរកឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើអោយស្បែកស បំបាត់ភាពជ្រីវជ្រួញ ហើយរុក្ខជាតិមួយប្រភេទទៀតមានប្រសិទ្ធភាពឋ្ពស់ប្រឆាំងនឹងភាពធាត់។ បច្ចុប្បន្ន FA និង NIBR បានលើកគម្រោងសំណើបង្កើតវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍធនធានជីវចម្រុះក្នុងទំហំទឹកប្រាក់ 8,8 លានដុល្លាដែលត្រូវកសាងអគារថ្មីមួយបំពាក់ដោយសម្ភារស្រាវជ្រាវ និងបណ្តុះបណ្តាលដល់អ្នកស្រាវជ្រាវវ័យក្មេងចំនួនម្ភៃនាក់អោយមានសមត្ថភាពស្រាវជ្រាវដោយខ្លួនឯងបាន។

នៅក្នុងថ្ងៃដដែលនេះ ឯកឧត្តមក៏បានទៅទស្សនកិច្ចនៅរោងចក្រផលិតគ្រឿងសម្អាង HansolBio ដែលបាន ផលិតម្សៅនិងក្រែមលាបមុខ ដែលប្រើប្រាស់វត្ថុធាតុដើមដែលចម្រាញ់ពីរុក្ខជាតិមានប្រភពពីកម្ពុជា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម