ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញដឹកនាំប្រតិភូទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី នៅទីស្តីការក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ

ដោយទទួលបានសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាល លេខ ០៩ សប្រទ. ចុះថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅយប់ថ្ងៃទី១៤ខែកុម្ភ: នេះ ឯកឧត្តម វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទៅចហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី នៅទីស្តីការក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ។ សូមបញ្ជាក់ថា៖ កម្ពុជានឹងក្លាយជាប្រទេសទី៦ ហើយដែលចុហត្ថលេខា ក្នុងការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី បន្ទាប់ពីប្រទេសកូរ៉េ ទីម៉រឡេស្តេ ឥណ្ឌូនេស៊ី បូតាន និងវៀតណាម ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការព្រៃឈើដោយតាមរយៈការផ្ទេរបច្ចេកវិទ្យា និងគោលនយោបាយទៅជាសកម្មភាពច្បាស់ លាស់សម្រាប់ការគ្រប់គ្រងព្រៃឈើប្រកប ដោយនិរន្តរភាព ដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ ។ អង្គការនេះមានគោលដៅជំរុញនិងអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយនឹងសកម្មភាពតម្រង់ទិសព្រៃឈើនៅក្នុងតំបន់អាស៊ីនៅលើ៖

1) ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការអភិរក្សជីវចម្រុះ ថែរក្សានិងការបង្កើនការផ្តល់សេវានៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាការដាំដុះព្រៃឈើឡើងវិញ និងការស្តារព្រៃឈើឡើងវិញ

2) ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងសកម្មភាពបន្ស៉ាំ និងគាំទ្រគំនិតផ្តួចផ្តើម នៃ REDD+ (Reducing Emission from Deforestation and Forest Degradation, and the role of forest conservation, sustainable management of forests and enhancement of forest carbon stocks in developing countries-ការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើនិងការរិចរិលព្រៃឈើនិងតួនាទីនៃការអភិរក្សព្រៃឈើ ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការបង្កើនការស្តុកកាបូនព្រៃឈើនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍)

3) ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ, ការរិចរិលព្រៃឈើនិងការរិចរិលដីធ្លីក្លាយជាវាលរហោឋាន និងការកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយដែលការទាក់ទងនឹងព្រៃ

4) ការកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធតាមរយៈការស្រាវជ្រាវនិងការអភិវឌ្ឍ, ការចែករំលែកបទពិសោធន៍និងការផ្ទេរបច្ចេកវិទ្យាព្រមទាំងការអប់រំនិងការផ្លាស់ប្តូរកម្មវិធី និង

5) ភាពជាដៃគូរវាងភាគីនិងជាមួយអង្គភាពផ្សេងទៀតដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការដោយឈរលើការផ្តួចផ្តើមកិច្ចព្រមព្រៀងអន្ដរជាតិ និងអង្គការដទៃ ទៀត នាពេលបច្ចុប្បន្នដែលទាក់ទងនឹងព្រៃ ។

ចំពោះមូលនិធិ ដែលត្រូវដំណើរការអង្គការសហប្រតិបត្តិការព្រៃឈើ គឺទទួលបានពីការរួមចំណែកចាំបាច់ពីការស្ម័គ្រចិត្ត ជាពិសេសសាធារណរដ្ឋកូរ៉េនឹងចូលរួមចំណែកប៉ែតសិបភាគរយ (80%) នៃចំណាយប្រតិបត្ដិប្រចាំឆ្នាំ ចំណែកឯភាគីផ្សេងទៀតត្រូវចូលរួមមួយភាគរយ (1%) នៃចំណាយប្រតិបត្ដិប្រចាំឆ្នាំឬ បរិមាណថេរមិនតិចជាងបីម៉ឺនដុល្លារអាមេរិក (30 000 ដុល្លារអាមេរិក) ។ការរួមចំណែកដែលនៅសេសសល់នឹងត្រូវបានផ្តល់ឱ្យដោយប្រភពផ្សេងទៀត។ ចំនួនទឹកប្រាក់ដែលជាការរួមចំណែកជាចាំបាច់ដោយភាគីនីមួយៗ អាចជាកម្មវត្ថុនៃការពិនិត្យតាមកាលកំណត់ដោយសភា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម