ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកា សាធារណៈដើម្បីត្រួត ពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិសែនមនោរតន៍ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រារព្វពិធីវេទិកា សាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្តត្បូងឃ្មុំ អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ មន្ទីរ និងការិយាល័យជំនាញជុំវិញខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមូលដ្ឋាន ប្រមាណជាង ៨០០នាក់។

ក្រោយពីបានលើកពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងវេទិកានោះរួចមក មានតំណាងប្រជាពលរដ្ខជាច្រើនភូមិបានទ្បើងមានមតិពាក់ព័ន្ធនិងបញ្ហាប្រឈមក្នុងភូមិ ឃុំ និងស្នើនូវសំណូមពរជាច្រើនផងដែរ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបកស្រាយ និងដាក់ចុះវិធានការដោះស្រាយនូវបញ្ហាប្រឈមដែលបានលើកទ្បើងដោយប្រជាពលរដ្ឋ ហើយនិងបានដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋជាច្រើនផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម