ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រី្ត វេង សាខុន បានអនុញ្ញាតឲ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងគម្រោងLASED II របស់ធនាគាពិភពលោកប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រី្ត បានអនុញ្ញាតឲ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងគម្រោងLASED II របស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារ អភិវឌ្ឍន៍កសិកម្មនិងលើកកំពស់ជីវភាពរស់របស់ប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាខេត្តគោលដៅចំនួន ៥ គឺខេត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ឆ្នាំង ដែលមានអ្នកទទួលផលចំនួន ៥ ៣៩៧ គ្រួសារ ។ សូមបញ្ជាក់ថា គម្រោងនេះបានផ្តោតទៅលើ៖

1) កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន និង

2) ការគាំទ្រអនុវត្តគនិងការគ្រប់គ្រងម្រោង ដែលត្រូវប្រើប្រាស់ថវិកាគម្រោងចំនួន ២៥ លានដុល្លារអាមេរិច ដែលត្រូវបានចាប់ផ្តើមអនុវត្តពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ គឺមានរយៈពេល ៥ឆ្នាំ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម