ប្រតិទិនព្រឹត្តិការណ៍

ឧសភា 2017
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអមដំណើរឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្ដារនិងអភិវឌ្ឍន៏វិស័យកសិកម្ម ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្ដី សម្រេចលេខ៨៩ សជណ

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអមដំណើរឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារនិងអភិវឌ្ឍន៏វិស័យកសិកម្ម ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារនៃសេចក្ដីសម្រេចលេខ៨៩ សជណ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា លើករណីដំណោះស្រាយដីធ្លីពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ និងប្រជាពលរដ្ឋ ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ក្រោមវត្ដមានប្រធានក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋ។ ជារួម រាជរដ្ឋាភិបាលបានសម្រេចដោយបន្តការងារវាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ហើយក្រុមហ៊ុនអាចដំណើរការអភិវឌ្ឍន៍ផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម