ប្រតិទិនព្រឹត្តិការណ៍

មិថុនា 2017
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុង "កម្មវិធីតន្រ្តីសប្បុរសធ៌ម ក្នុងការបរិច្ចាកឈាម"

នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុង "កម្មវិធីតន្រ្តីសប្បុរសធ៌ម ក្នុងការបរិច្ចាកឈាម" រៀបចំដោយសាកល វិទ្យាល័យ ភូមិន្ទកសិកម្ម សហការជាមួយក្រសួងសុខាភិបាល និងក្រុមហ៊ុន អិនវីស៉ី ខនភើរេសិន(វីតាល់)។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំង លោកវិជ្ជបណ្ឌិត តំណាងអង្គការសុខភាពពិភពលោក លោកស្រីតំណាងក្រុមហ៊ុនអិន វី ស៉ី ខបភើរេសិន(វីតាល់) លោកតំណាងក្រុមហ៊ុន Metfone ឯកឧត្តម លោក លោកស្រី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយស ក្រុមសិល្បករ សិល្បការិនី តារាសម្តែង សិស្ស និស្សិតនៃសាលកវិទ្យាល័យភូមិម្ទកសិកម្មយ៉ាងច្រើនកុះករ ។ ក្នុងអង្គពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តីបាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញ អង្គភាពរដ្ឋ និងឯកជនទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា ក្នុងការចូលរួមចំណែកបរិច្ចាគឈាម ជូនដល់ មជ្ឈមណ្ឌល ជាតិផ្តល់ឈាមកម្ពុជា ដើម្បីយកទៅបំពេញសេចក្តីត្រូវការក្នុងការសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស។ ដោយទ្បែក នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់យើង ថ្នាក់ដឹកនាំក្រសួង ក៏បានខិតខំជំរុញលើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិក គ្រប់អង្គភាព ជាពិសេសមន្រ្តីវ័យក្មេងដែលមានសុខភាពល្អ ឲ្យចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមផងដែរ ។ ក្នុងន័យនេះ សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមួយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្ម បានផ្តួចផ្តើមការរៀបចំធ្វើពិធីនេះទ្បើង ជារៀងរាល់ឆ្នាំ ដោយសហការជាមួយដៃគូពាក់ព័ន្ធរួមមាន មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា អង្គការសុខ-ភាពពិភពលោក ក្រុមហ៊ុន អិនវីស៊ី (ទឹកបរិសុទ្ធ វីតាល់) ក្រុមហ៊ុន Metfone និងក្រុមសិល្បករ សិល្បការិនីកម្ពុជា ជាច្រើនរូបដូច ដែលមានវត្តមាននៅទីនេះជាសក្ខីភាពស្រាប់ ។ ម្យ៉ាងទៀត ដើម្បីជាគំនិតក្នុងការពិចារណា ចំពោះអត្ថន័យនៃការបរិច្ចាគឈាម ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជូនក្មួយៗនិស្សិតទាំងអស់នូវចំណុចមួយចំនួន ដូចខាងក្រោមៈ

១. ការបរិច្ចាគឈាម គឺមិនប៉ះពាល់ដល់សុខភាពទ្បើយ ឈាមអាចកកើតទ្បើងវិញបាន ហើយការបរិច្ចាគឈាម គឺជួយសង្គ្រោះជីវិតមនុស្សជាតិ ពោលគឺ អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបាន ដោយគ្មានបាត់បង់ និងគ្មានគ្រោះថ្នាក់អ្វីទាំងអស់។

២. ការបរិច្ចាគឈាម គឺជាកាយវិការមនុស្សធម៌ដ៏ល្អប្រពៃ ជាការធ្វើបុណ្យ និងធ្វើទាន ជាអ្នកមានចិត្តសប្បុ-រស តាមទ្រឹស្តីព្រះពុទ្ធសាសនាគឺបានបុណ្យច្រើន ជាពិសេសគឺធ្វើបុណ្យចំពោះអ្នកជំងឺ ឬ អ្នករងគ្រោះដែលកំពុងដង្ហោយហៅរកជំនួយឈាម ដើម្បីសង្គ្រោះជីវិត ។

៣. ការបរិច្ចាគឈាម គឺបង្ហាញពីភាពមាំទាំ រឹងប៉ឹង ភាពក្លាហានរបស់ក្មួយៗយុវនិស្សិតយើង ហើយក៏ជាការជួយគ្នាទៅវិញទៅមក ដែលជាកាតព្វកិច្ចរបស់មនុស្សជាតិទូទៅ ជាពិសេសជាគោលការណ៍ នឹងជាការអំពាវនាវរបស់កាកបាទក្រហមកម្ពុជាយើងផងដែរ ។

៤. ការបរិច្ចាគឈាមគឺមានអារម្មណ៍រីករាយ សប្បាយ រំភើបដោយសារមួយជីវិតរបស់ខ្លួន អ្នកបានធ្វើបុណ្យដ៏មានតម្លៃជូនដល់សង្គមជាតិដែលមិនអាចកាត់ថ្លៃបាន។ អ្នកគ្មានលុយសម្រាប់ធ្វើអំណោយ តែអ្នកមានឈាមសម្រាប់ធ្វើអំណោយ ដែលមានតម្លៃមួយ គឺកិត្តិយសថ្លៃថ្នូរ និងមិនអាចកាត់ថ្លៃបានស្របនឹងកំណាព្យមួយបានពោលថាៈ “ កាលរស់នៅ ត្រូវធ្វើការ ណានីមួយ ទុកជំនួយ ជួយចំណែក ចែកដល់ជាតិ កុំកើតឡើង ចាកលោកវិញ ទទេស្អាត ពុំបន្សល់ទុក អ្វីនោះឡើយ ” ។

៥. គួរចងចាំថា ប្រទេសជាតិនឹងផ្ញើសេចក្តីសង្ឃឹមទាំងស្រុងទៅលើក្មួយៗជំនាន់ក្រោយនេះហើយ។ ក្មួយៗនឹងត្រូវប្រឡូកនៅក្នុងសាលារៀននៃជីវិតជាក់ស្តែង ដើម្បីកសាងជីវភាពផ្ទាល់ខ្លួនផង វាសនាអនាគតរបស់គ្រួសារផង និងដើម្បីបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន ដែលជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងនាមជាពលរដ្ឋពេញលេញម្នាក់។ ដូច្នេះ ក្មួយៗត្រូវបន្តប្រកាន់ខ្ជាប់នូវស្មារតីតស៊ូព្យាយាម អំណត់ អត់ធន់ សកម្មប្រយុទ្ធនៅក្នុងការងារ និងត្រូវមានគំនិតច្នៃប្រឌិត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម