ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើការរៀប ចំគម្រោងគំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការពារធនធានធម្មជាតិ

នៅរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើការរៀបចំគម្រោងគំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការពារធនធានធម្មជាតិ ។ ការពិភាក្សាបានផ្តោតទៅលើ៖

1) ការធ្វើទំនើបកម្មកសិកម្មដែលអាចឆ្លើយតបទៅនឹងបរិបទថ្មីនៃការរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា និងទីផ្សារកសិកម្ម ។

2) ការអភិវឌ្ឍវារីវប្បកម្ម និងការការពារធនធានជលផលទឹកសាបរបស់កម្ពុជា ។

3) ការដាំដុះព្រៃឈើឡើងវិញ និងការការពារ និងគ្រប់គ្រងតំបន់ផ្ទៃរងទឹកភ្លៀងនិងការគ្រប់គ្រងការហូរច្រោះដី ។ ជាគោលការណ៍ភាគីទាំងពីរបានឯកភាពគ្នា និងបន្តខិតខំរៀបចំគម្រោងឲ្យបានចេញជារូបរាងនាពេលដ៏ខ្លីខាងមុខនេះ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម