ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជ រដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាខ្នាចជុំ ភូមិខ្នាចជុំ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានប្រារព្វពិធីវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិង យុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ដោយមាន ការចូលរួមពីសំណាក់លោកជំទាវអភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តម អស់លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ មន្ទីរនិងការិយាល័យជំនាញជុំវិញខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន (ស្រុក ឃុំ ភូមិ) អាជីវករ សិប្បករ ហើយនិងប្រជាពលរដ្ឋមូលដ្ឋានជាង ៨០០នាក់។

ក្រោយពីបានលើកពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានមតិសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅក្នុងវេទិកានោះរួចមក មានតំណាងប្រជាពលរដ្ឋជាច្រើនភូមិបានឡើងមានមតិពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងភូមិ ឃុំ និងស្នើនូវសំណូមពរជាច្រើនផងដែរ។ ឯកឧត្ដមរដ្ឋមន្ត្រីបានបកស្រាយ និងដាក់ ចុះវិធានការដោះស្រាយនូវរាល់បញ្ហាប្រឈមដែលបានលើកឡើងដោយប្រជាពលរដ្ឋ ហើយនិងបានដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋជាច្រើន ដូចជា៖ ជួសជុលផ្លូវភូមិនៅទូទាំងឃុំ កសាងវេទិកាតារាងបាល់ទាត់ ធ្វើតារាងបាល់ទាត់ ធ្វើយ៉ាបវិហារឥស្លាម បង្គន់ ដាក់លូដោះទឹក ពិនិត្យស្តារប្រឡាយ ពិនិត្យនិងសិក្សាពីសំណើសាងសង់អាគារសិក្សា សាលារៀន បង្គោលអគ្គិសនី និងការតបណ្ដាញអគ្គិសនី ជាដើម។ល។

នៅចុងបញ្ចប់នៃវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋចូលរួមជាង ៨០០នាក់ ចំនួន ១០០០០រៀល/ម្នាក់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម