ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យស្ថានភាព នៃការផលិត និងនាំចេញផលិតផលដំឡូងមី ស្ថិតនៅខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យស្ថានភាព នៃការផលិត និងនាំចេញផលិតផលដំឡូងមី ស្ថិតនៅឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានការអមដំណើរដោយមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមេដ្ឋមន្រ្តី បានជួបជាមួយម្ចាស់ឃ្លាំងស្តុក និងតំណាងក្រុមហ៊ុនដែលមានបំណងធ្វើការនាំចេញផលិតផលដំឡូងមី ដោយបានបង្ហាញពីនីតិវិធី និងការបំពេញបែបបទក្នុងការស្នើសុំគោល ការនាំចេញ និងលិខិតបញ្ជាក់ការត្រួតពិនិត្យភូតគាមអនាម័យ ស្របទៅតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិ។

តាមការគូសបញ្ជាក់របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង និងតំណាងក្រុមហ៊ុននាំចេញដំឡូងមី បានអោយដឹងថា ក្នុងឆ្នាំ2016 ខេត្តបាត់ដំបង ផលិតដំឡូងមីស្រស់បានប្រមាណ 4លានតោន សម្ងួតជាដំឡូងមីចំណិតបានប្រមាណ 1,8លានតោន ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញបន្តដំណើរចុះពិនិត្យកសិដ្ឋានដាំបន្លែ មួយកន្លែង ស្ថិតនៅក្នុងភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយកសិករ ម្ចាស់ចំការ  ឈ្មោះលោក ជា សាន់ ដែលជួលដីដាំដុះបន្លែលើផ្ទៃដី 3ហិកតា ដោយចំណាយថ្លៃដើមដាំដុះសរុបប្រមាណ 10លានរៀល និងបានចំណូលសរុបប្រមាណ ពី5000ដុល្លា ទៅ 10000ដុល្លា ក្នុងមួយឆ្នាំ បន្ទាប់ពីកាត់ចំណាយ។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់លោក ជា សាន់ ដែលមានការតស៊ូ និងឆ្លៀសវៃក្នុងការងារដាំដុះហើយឈានទៅរកបានចំណូលខ្ពស់ បើធៀបទៅ នឹងផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់គិតជាមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តអោយ លោក ជា សាន់ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត និងព្យាយាមផ្សារភ្ជាប់ការផលិត ទៅនឹងទីផ្សារបន្ថែមទៀត ដើម្បីបង្កើន ប្រាក់ចំណូលកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំអោយលោកប្រធានមន្ទីរ ដាក់បញ្ជូលគាត់ជាបេក្ខភាពនៃកសិករឆ្នើមប្រចាំឆ្នាំ 2016 នៅក្នុងសន្និបាតកសិកម្ម នាពេលខាងមុខនេះផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម