ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី គម្រោងខ្សែសង្វាក់តម្លៃនៃកសិធុរកិច្ច ប្រកបដោយភាតរបរិស្ថាន

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារអភិវឌ្ឍន៏អាស៊ី (ADB) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្តីពីគម្រោងខ្សែសង្វាក់តម្លៃនៃកសិធុរកិច្ច ប្រកបដោយភាតរបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Samiuela Tukufa ប្រធាន ADB ប្រចាំកម្ពុជា និងមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរនៃខេត្ត គោលដៅចំនួន៤ ចូលរួមផងដែរ។

កិច្ចប្រជុំនាព្រឹកនេះ មានគោលបំណងប្រមូលយកនូវធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ដើម្បីចូលរួមពិនិត្យ និងកែលម្អបានគ្រប់ជ្រុងជ្រោយ ដល់គម្រោងអោយកាន់តែមានប្រសិទ្ធភាព និងទទួលនូវផលប្រយោជន៏ពិតដល់ប្រជាកសិករកម្ពុជា និងការអភិវឌ្ឍជាតិ។ សូមបញ្ជាក់ថា គម្រោងខ្សែសង្វាក់តម្លៃនៃកសិធុរកិច្ចប្រកបដោយភាតរបរិស្ថាននេះមានគោលបំណង៖

១. ដើម្បីធ្វើការគ្រប់គ្រងទឹក និងផ្លូវជនបទ ហេដ្ឋារចនាសម្ព័ន្ធឃ្លាំងស្តុកកសិផលដែលធន់នឹងអាកាសធាតុប្រែប្រួល

២. ដើម្បីបង្កើនផលិតភាពតាមរយៈផលិតកម្មកសិកម្មវៃឆ្លាតប្រកបដោយនិរន្តភាព និងការអនុវត្តការកែច្នៃ កែលម្អគុណភាព និងបង្កើនតម្លៃបន្ថែម

៣. ដើម្បីគាំទ្រដល់ការបង្កើនប្រាកចំណូល និងផ្តល់ឱកាសការងារនៅតាមតំបន់ជនបទ និង

៤. គាំទ្រដល់បរិយាកាសល្អលើវិស័យធុរកិច្ចកសិកម្ម

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម