ប្រតិទិនព្រឹត្តិការណ៍

ឧសភា 2017
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍វិសាមញ

នៅរសៀលម៉ោង ១៥:០០ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ច ប្រជុំអចិន្ត្រៃយ៍វិសាមញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២ គឺ៖

១-ពិភាក្សាលើសេចក្ដីព្រាងកម្មវិធីជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម

២-បញ្ហាផ្សេងៗ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពជារួមលើសេចក្ដីព្រាងកម្មវិធីសកម្មភាពជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ដោយជូនក្រុមការងាររៀបចំឯកសារនេះធ្វើកិច្ចសហការ រៀបចំកែសម្រួលស្របតាមមតិមួយ ចំនួនដែលបានលើកក្នុងកិច្ចប្រជុំ។ លើរបៀបវារៈផ្សេងៗ៖

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជំរុញបែងចែកភារកិច្ចថ្នាក់ដឹកនាំឲ្យបានច្បាស់លាស់ និងរហ័ស ហើយនិងពង្រឹងត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព និងម៉ត់ចត់ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំរដ្ឋបាលព្រៃឈើធ្វើការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាក់ទងនឹងការរៀបចំប្រជុំបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ។ ក្រៅពីនោះ ក៏មានការលើកពីវិធានការឆ្លើយតបនឹងមតិសាធារណជន ការពន្លឿនដំណើរការពិនិត្យនិងសម្រេចលើឯកសារ ពង្រឹងការងារកិច្ចការរដ្ឋបាលឲ្យមានប្រសិទ្ធភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម