ប្រតិទិនព្រឹត្តិការណ៍

តុលា 2017
ពុ ព្រ សុ អា
25 26 27 28 29 30 1
2 3 4 5 6 7 8
9 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំ គណៈកម្មាធិការអន្តរក្រសួង កងកំលាំងដាប់ អាវុធ និងមន្រ្តីក្រោមឱវាទក្រសួងកសិកម្ម ចុះត្រួតពិនិត្យមើលបទល្មើសនេសាទនៅទន្លេសាប

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ គណៈកម្មាធិការអន្តរក្រសួង កងកំលាំងដាប់អាវុធ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងកសិកម្ម ចុះត្រួតពិនិត្យមើលបទល្មើសនេសាទ តាមបណ្តោយទន្លេសាបពីកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដល់ទីរួមខេត្តកំពង់ឆ្នាំង។ នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានរកឃើញបទល្មើសនេសាទខុសច្បាប់មួយចំនួន និងបានប្រមូលយកស្បៃមុងទៅកំទេចចោល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលជលផលបន្ត ចុះពង្រឹងការអនុវត្តច្បាប់ជលផលអោយបានជាប្រចាំ និងទប់ស្កាត់ អោយបានកម្រិតអតិបរមានូវការនេសាទខុសច្បាប់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម