ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតអោយ លោក ជុង យុនគីល ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ លោក ជុង យុនគីល ប្រធានតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ការចូលជួបសម្តែងការគួរសមនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើល ពីគម្រោងគ្រប់គ្រងការពិគ្រោះយោបល់នៃគម្រោងបង្កើនគុណភាព និងភាពច្នៃប្រឌិតលើមុខវិជ្ជាកសិកម្ម នៅសាលាជាតិកសិកម្មកំពង់ចាម។

 

ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៏ ចំពោះសហការគាំទ្រផ្អែកអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយភាគីកូរ៉េពិនិត្យមើលលទ្ធភាព នៃការបណ្តុះបណ្តាលដល់ និស្សិតកម្ពុជាក្នុងការសិក្សាស្រាវជ្រាវបច្ចេកទេសកែច្នៃកសិផលៗ ដើម្បីកាត់បន្ថយនូវការពឹងផ្អែកលើការនាំចេញផលិតផលជាវត្ថុធាតុដើមទៅកាន់ទីផ្សារអន្តរជាតិ និងការបណ្ដុះបណ្ដាល និស្សិតលើសហគ្រិនភាពផងដែរ សម្រាប់អនាគតការងារ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយភាគីកូរ៉េ ពិនិត្យមើលពីលទ្ធភាពនៃការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងនិស្សិត និងសាស្រ្តាចារ្យនៃប្រទេសទាំងពីរ ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធអោយគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិអោយកាន់តែជិតស្និទ្ធលើវិស័យកសិកម្ម។

 

លោក ជុង យុនគីល បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតអោយលោក និងគណប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នលោក និងជំនាញការរបស់លោកកំពុងរៀបចំគម្រោងអភិវឌ្ឍន៏មុខវិជ្ជានៅក្នុងសាកលវិទ្យាល័យ ដែលគ្រោងថវិកាប្រមាណ ២លានដុល្លារ។ នៅក្នុងខែមករា ឆ្នាំ២០១៧ ក្រុមជំនាញការរបស់លោកនឹងមករៀបចំផែនការសកម្មភាព ហើយគ្រោងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៏នៃការអភិវឌ្ឍន៏មុខវិជ្ជាទាំងនោះ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម