ប្រតិទិនព្រឹត្តិការណ៍

មេសា 2017
ពុ ព្រ សុ អា
27 28 29 30 31 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងអាណត្តិក្រុមប្រឹក្សាភិបាលលើកទី៤ ឆ្នាំ២០១៤-២០១៦ ដែលប្រារព្វធ្វើឡើងនៅឯសាលប្រជុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិកក្រុមប្រឹក្សាភិបាល សាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

 

ឆ្លៀតក្នុងឱកាសនៃពិធីបិទកិច្ចប្រជុំបូកសរុបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដល់សាស្រ្តាចារ្យទាំងអស់ ដែលជាមន្រ្តីរាជការបម្រើការ នៅសាកលវិទ្យាភូមិន្ទកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត ដល់សាស្រ្តាចារ្យទាំងអស់អោយ ផ្តោតលើការ ស្រាវជ្រាវ រិះរកនូវមេរៀន ក៏ដូចជាបទពិសោធន៏ថ្មីៗ ដែលបណ្តាប្រទេសជិតខាងមួយចំនួនបានឈានដល់ចំណុចកំពូល ដើម្បីបណ្តុះគំនិតដល់និស្សិតកម្ពុជា មានគំនិតច្នៃប្រឌិតក្នុងវិស័យកសិកម្ម និងធ្វើការវិភាគនូវតុល្យភាពនៃការអភិវឌ្ឍវិស័យកសិកម្ម និងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ចជាតិ។

 

ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យក្នុងការជំរុញអោយនិស្សិតផ្តោតការយកចិត្តទុកដាក់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ជាពិសេសស្រាវជ្រាវ នូវបច្ចេកវិទ្យាគ្រឿងយន្ត ដែលអាចផ្តល់នូវភាពងាយស្រួល សន្សំសំចៃចំណាយថ្លៃដើម ពេលវេលា ពលកម្ម និងបង្កើនផលិតភាពកសិកម្ម ដើម្បីចូលរួមអភិវឌ្ឍជាតិ និងលើកមុខមាត់សាកលវិទ្យាល័យផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ថែមទាំងគាំទ្រដល់សាកលវិទ្យាល័យ បន្តស្វែងរកធនធានហិរញ្ញវត្ថុបន្ថែម សម្រាប់គាំទ្រដល់ សកម្មភាព ស្រាវជ្រាវ ដើម្បីជំរុញការស្រាវជ្រាវនោះទទួលបានជោគជ័យ និងមាននិរន្តភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម