ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសនេសាទនៅបឹងទន្លេសាប បានអញ្ជើញធ្វើដំណើរតាមឧទ្ធម្ពាគចក្រដើម្បីធ្វើការត្រួត ពិនិត្យជាទូទៅពីលើអាកាសនូវរាល់សកម្មភាពបទល្មើសនេសាទ

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស​នេសាទនៅ បឹងទន្លេសាប បានដឹកនាំសមាជិកគណៈកម្មការ រួមជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទពាក់ព័ន្ធ ហើយនិងប្រធានរដ្ឋបាលជលផល ធ្វើដំណើរតាម​ឧទ្ធម្ពាគចក្រដើម្បីធ្វើការ ត្រួតពិនិត្យជាទូទៅពីលើអាកាសនូវរាល់សកម្មភាពបទល្មើសនេសាទ ដែលនៅសេសសល់ ក្នុងបឹងទន្លេសាប ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដែលគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តទាំង៧សហការជាមួយគណ:បញ្ជាការឯកភាពស្រុក​និងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត បានបង្រាបកន្លងមក ។

 

ក្នុងអំឡុងពេលនៃការហោះហើរត្រួតពិនិត្យនេះ គណៈកម្មការបានសង្កេតឃើញថានៅមានបទល្មើសស្បៃមុងមួយចំនួននៅឡើយ នៅក្នុងភូមិសាស្ត្រខេត្តពោធិសាត់ និងតំបន់ឆ្នុកទ្រូ ខេត្ដកំពង់ឆ្នាំង រីឯក្នុងភូមិសាស្ត្រខេត្ដសៀមរាប កំពង់ធំ និងខេត្តបាត់ដំបង ពុំប្រទះឃើញបទល្មើសស្បៃមុង ឡើយ។ គណៈកម្មការអន្តរក្រសួងមានក្តីសង្ឃឹមថា បណ្តាខេត្តទាំងបី​ដែល​មាន​​បន្សល់ទុក បទល្មើសនឹងចេញប្រតិបត្តិការ នាថ្ងៃ ស្អែក ដើម្បីបញ្ចប់បញ្ហា ។

 

ដើម្បីបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាបឲ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មការក៏បានដាក់ផែនការឲ្យអាជ្ញាធរខេត្តត្រូវចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទ ជារៀងរាល់​សប្ដាហ៍ ហើយឯកឧត្តមប្រធានគណៈកម្មការក៏នឹងធ្វើដំណើរតាមទូកចុះឆ្មក់ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទផងដែរ។

 

គួរសម្គាល់ថា ក្នុងឆ្នាំ២០១៦ គិតមកទល់បច្ចុប្បន្ន មានបទល្មើសនេសាទជាង ៣ពាន់ករណីត្រូវបានបង្ក្រាប និងស្បៃមុងជាង២លានម៉ែត្រ ត្រូវបានកម្ទេចចោល។ ជារួម បទល្មើសនេសាទ មានការថយចុះ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម