ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតអោយប្រធានក្រុមហ៊ុន ស្យាតកាំបូដ (Siat Cambodge) ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយ និងសហការី បានអនុញ្ញាតអោយប្រធានក្រុមហ៊ុនស្យាតកាំបូដ (Siat Cambodge) ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីស្ថានភាពវិនិយោគដាំដំណាំកៅស៊ូនៅកម្ពុជា។

ការពិកាក្សាបានផ្តោតទៅលើ៖

1. ការគាំទ្ររបស់ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិដែលផលិតសំបកកង់រថយន្ត បានទទួលស្គាល់ផលិតផលកៅស៊ូកម្ពុជា ជាពិសេសផលិតផលដែលផលិតចេញពីក្រុមហ៊ុន ស្យាត

2. ការរៀបចំស្តង់កៅស៊ូនៅកម្ពុជា ដោយសហការជាមួយអគ្គនាយកដ្ឋានកៅស៊ូ ជាពិសេសជាមួយវិទ្យាស្ថានកៅស៊ូកម្ពុជា

3. សំណូមពរដល់ក្រសួងដើម្បីជួយពិនិត្យដោះស្រាយបញ្ហាប្រឈមនានាដែលមានកើតឡើងនាពេលថ្មីៗនេះទាក់ទងទៅនឹងការវិនិយោគដាំកៅស៊ូ នៅខេត្តរតនគីរី និងខេត្តព្រះវិហារ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម