ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាពនៃការប្រមូលផលស្រូវរបស់កសិករ និង សំណេះសំណាល សួរសុខទុក្ខអាជីករលក់ផលិតផលកសិកម្មនៅក្នុងភូមិ

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះទៅពិនិត្យមើលស្ថានភាព នៃការប្រមូលផល ស្រូវរបស់កសិករ នៅស្រុកគងពិសី និងស្រុកបរសេដ្ឋ។

ឆ្លៀតឱកាសនៃបេសកកម្មនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានចូលរួមច្រូតស្រូវជាមួយកសិករ ព្រមទាំងបានសំណេះសំណាលជាមួយតំណាងកសិករចំនួន ៤០០គ្រួសារ នៃភូមិត្រពាំងកក់ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានបន្តចុះសំណេះសំណាលនិង សួរសុខទុក្ខអាជីករលក់ផលិតផល កសិកម្មនៅក្នុងភូមិ និងបានបន្តទៅមើលសហគមន៍ដាំឪឡឹកនៅស្រុកគងពិសី ប្រមាណជាជាងម្ភៃគ្រួសារ ។ តាមការបញ្ជាក់ពីសមាជិកអ្នកដាំឪឡឹកនៅទីនោះបានឲ្យដឹងថា ការប្រមូលផលនឹងប្រព្រឹត្តទៅពាក់កណ្តាលខែមួយ ហើយកាលពីឆ្នាំទៅ គាត់បានចំណូលជាមធ្យមពីការដាំឪឡឹកនេះបានប្រមាណជា ៦ លានរៀលក្នុងមួយគ្រួសារ

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម