ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 1 2 3 4 5

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូ និវត្តន៍ពីប្រទេសម៉ាឡេស៊ីមកដល់មាតុភូមិវិញ ដោយសុវត្ថិភាព ដោយនាំមកនូវលទ្ធផលសហប្រតិបត្តិការប្រកបដោយផ្លែផ្តាជោគជ័យ

នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ និវត្តន៍ពីប្រទេសម៉ាឡេស៊ីមកដល់ មាតុភូមិវិញ ដោយសុវត្ថិភាព និងដោយនាំមកនូវលទ្ធផលសហប្រតិបត្តិការប្រកបដោយផ្លែផ្តាជោគជ័យដូចការគ្រោងទុក។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី មានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់ គ្នាលើកិច្ចសហប្រតិបត្តិការ វិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងកសិកម្មនិងមូលដ្ឋានកសិឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងទាំងពីរ ដោយផ្តោតទៅលើ៖

1) លើដំណាំកសិកម្ម

2) ការធ្វើវារីវប្បកម្ម និងការអភិរក្សជលផល

3) ផលិតកម្មសត្វ

4) ការផ្លាស់ប្តូរការសិក្សា ទស្សនៈកិច្ចសិក្សា និងស្រាវជ្រាវវិស័យកសិកម្ម និង

5) ការគ្រប់គ្រងភូតគាមអនាម័យ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម