ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំគណប្រតិភូ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងកម្ពុជា-ម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ

នៅវេលាម៉ោង ១១ និង១០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងកម្ពុជា-ម៉ាឡេស៊ី និងចូលរួមក្នុងព្រឹត្តិការណ៏ តាំងពិព័រណ Malaysia Agriculture, Horticulture and Agrotourism International Show (MAHA) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ថា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងដើម្បី បង្កើត ពង្រឹង ជំរុញ និងអភិវឌ្ឍន៏កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋាន សមធម៌ និងផ្តល់ផលប្រយោជន៏អោយគ្នាទៅវិញទៅមក។ អនុស្សារណៈនៃការយោគយល់គ្នានេះផ្តោតសំខាន់ទៅលើ

· ដំណាំ

· វារីវប្បកម្ម

· ការចិញ្ចឹមសត្វ

· បច្ចេកវិទ្យាក្រោយប្រមូលផលនិងតំលៃបន្ថែមលើផលិតផលត្រី

· ការសម្របសម្រួលធុរៈកិច្ចនិងវិនិយោគនៅក្នុងការចិញ្ចឹមសត្វនិងត្រី

· ការពង្រឹងសមត្ថភាព ផ្លាស់ប្តូរការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍ

· ការអភិវឌ្ឍវិធីភ្ញាស់កូន និងការគ្រប់គ្រងពូជត្រី

· បច្ចេកវិទ្យាវារីវប្បកម្ម

· ការគ្រប់គ្រង និងអភិរក្សធនធានជលផល

· អនាម័យ និងភូតគាមអនាម័យ

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម