ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យខ្សែ សង្វាក់កែច្នៃចំណីសត្វ របស់រោងចក្រហ្គ្រីនហ្វីត (Green Feed) ស្ថិតនៅខេត្តត្បូងឃ្មុំ

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់កែច្នៃចំណីសត្វ របស់ រោងចក្រហ្គ្រីនហ្វីត (Green Feed) ស្ថិតនៅភូមិម្រាមទាក ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រោងចក្រ Green Feed បានចាប់ដំណើរ ការនៅឆ្នាំ2009 ដោយផលិតចំណីសត្វដូចជា ចំណីជ្រូក មាន់ ទា ដែលបច្ចុប្បន្នមានសមត្ថភាពផលិតចំណីសត្វសរុប 120ពាន់តោន/ឆ្នាំ។ ដើម្បីផលិតចំណីសត្វក្នុងបរិមាណខាងដើម រោងចក្រត្រូវការវត្ថុធាតុដើមដែលមានក្នុងស្រុកនិងក្រៅស្រុក ដូចជា ពោតក្រហម(ស្ងួត) 15,000ត កន្ទក់ 3,500ត ចុងអង្ករ 2,000ត ដំឡូងមីចំណិតស្ងួត 4,000ត កាកសណ្តែកសៀង 20,000ត និងវត្ថុធាតុដើមឯទៀតដូចជា អំបិល ថ្មភ្នំបាសាល់ ម្សៅត្រី,,,,។ ក្នុងខ្សែសង្វាក់ផលិតកម្មនិងជំរុញប្រៀបលើទីផ្សារ ក្រុមហ៊ុនប្រើកម្លាំងពលកម្មជាបុគ្គលិក 150នាក់ កម្មករពី 70-150នាក់។

ក្រៅពីកសិផលក្នុងស្រុក ក្រុមហ៊ុននៅមាន តម្រូវការនាំចូលបំពេញបន្ថែមនូវវត្ថុធាតុដើមជាកសិផលមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបាន៖

-ពិនិត្យស្ថានភាពទូទៅខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រ ការវេចខ្ចប់ និងទីផ្សារ

-ពិធីសំណេះសំណាល ជាមួយ ៖

+អ្នកលក់ចំណីសត្វនិងអ្នកចិញ្ចឹមសត្វ 50 នាក់

+ភ្នាក់ងារសុខភាពសត្វភូមិ 20នាក់

+កសិករដាំដុះដំណាំកសិឧស្សាហកម្មជាវត្ថុធាតុដើមផលិតចំណីសត្វ 30នាក់

+បុគ្គលិក កម្មកររោងចក្រ 50នាក់ ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម