ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ការគ្រប់គ្រងជីជាតិដីលើដំណាំស្រូវនៅប្រទេសកម្ពុជា

ការយល់ដឹង​អំពី​ដី​គឺជា​ការលំបាក​មួយ​សម្រាប់​មនុស្ស​ភាគច្រើន ទោះបី​ឋិត​ក្នុង​កាលៈទេសៈ​សមស្រប​ណាក៏ដោយ។ នៅ​ប្រទេស​កម្ពុជា​កិច្ចការ​នេះ​វា​នឹង​រឹតតែ​លំបាក​ទៅទៀត ដោយសារ​យើង​ខ្វះខាត​ព័ត៌មាន​នានា​សម្រាប់​ការងារ​នេះ។ ការយល់ដឹង​អំពី​ការធ្វើ​ចំណាត់ថ្នាក់​ដី និង​ការប្រើប្រាស់​ដី​សម្រាប់​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​ជា​បញ្ហា​ចម្បង​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន។

ឯកសារ​ចងក្រង​នេះ ផ្តល់នូវ​វិធីសាស្ត្រ​ដ៏​ងាយស្រួល​មួយ ដើម្បី​ធ្វើ​អត្តសញ្ញាណ​ដី​សម្រាប់​ដំណាំ​ស្រូវ។ គ​ន្លឺះ​នៃ​ការធ្វើ​អត្តសញ្ញាណ​ដី​មាន​ភាពសាមញ្ញ​ក្នុងការ​ប្រើប្រាស់​លើ​បណ្តា​ដីសំខាន់ៗ ដែល​ត្រូវបាន​បែងចែក​ធ្វើជា​ក្រុម​មួយចំនួន​ដែល​ងាយ​គ្រប់គ្រង និង​សម្គាល់។

ការ​ពិពណ៌នា​ទូទៅ​អំពី​ក្រុម​ដីនីមួយៗ ផ្តល់ឱកាស​ក្នុង​ការត្រួត​ពិនិត្យឡើងវិញ បើសិនជា​មានការ​មន្ទិលសង្ស័យ​ទៅលើ​ចំណាត់ថ្នាក់​ដី​ណាមួយ។ នាបច្ចុប្បន្ន​ការធ្វើ​ចំណាត់ថ្នាក់​ដី​ទាំងនេះ អ្នកអនុវត្ត​មិនចាំបាច់​ត្រូវការ​ផែនទី​លម្អិត ឬ​ការវិភាគ​នៅ​មន្ទីរពិសោធន៍​ដ៏​ស៊ាំ​ញាំ​ទេ។ ឯកសារ​នេះ​នឹង​អធិប្បាយ​យ៉ាង​លម្អិត​សម្រាប់​អ្នកប្រើប្រាស់​នៅ​សក្តានុពលភាព​នៃ​ក្រុម​ដីនីមួយៗ ម្យ៉ាងទៀត​អ្នកបច្ចេកទេស​កសិកម្ម​ដែល​កំពុងធ្វើការ​នៅលើ​វាលស្រែ នឹង​ពឹង​ផ្អែកលើ​ឯកសារ​នេះ​ដោយ​ពិតប្រាកដ​សម្រាប់​រយៈពេល​វែង​នាពេល​អនាគត។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម