ឯកឧត្តមរដ្ឋមន្ត្រី​សម្ពោធ​សមិទ្ធិផល​មួយចំនួន​នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង

អ៊ីមែល បោះពុម្ព PDF

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ឱ្យ​ដឹងថា​ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន បាន​អញ្ជើញ​ចូលរួម​សម្ពោធ​សមិទ្ធិផល​មួយចំនួន​នៅ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ។ ស​មិ​ទិ្ធ​ទាំងនោះ មាន​ទំនប់​ទឹកអូរ​តា​ម៉ា ទ្វារ​ទឹក​ប្រព័ន្ធ​ប្រឡាយ​មួយ​ខ្សែ​ ប្រវែង១.២៥០ ម៉ែត្រ លូទឹក​ពីរ​កន្លែង ​និង​ផ្ទះ​កុមារកំព្រា​មួយ​ខ្នង ដែល​អំណោយ​របស់​អង្គការ​ស្ពាន​កម្ពុជា ហូ​ឡង់។ មន្ត្រី​មូលដ្ឋាន​បាន​ពណ៌នា​ថា ​អំណោយ​ទាំងនេះ​មាន​សារសំខាន់​ណាស់​សម្រាប់ ប្រជាជន​នៅ​ឃុំ​ត្រពាំង​ធំ​ខាង​ត្បូ​ន ពិសេស​ការ​អភិ​វ​ឧ្ឃ​ន៏​ជនបទ​មួយ​នេះ។

លោក​ភី​ក ម៉ាស ប្រធាន​អង្គការ​ស្ពាន​កម្ពុជា-ហូ​ឡង់ ​បានលើកឡើង​អំពី​មូលហេតុ ចម្បងៗ ដែល​ជំរុញ​ឱ្យ​អង្គការ​របស់លោក ​ជួយ​ដល់​ប្រជាជន​នៃ​ស្រុក​ត្រាំកក់ ក៏ដូចជា​នៅ​ក​ន្លែ ដទៃទៀត គឺ​ដោយសារ​ពិនិត្យឃើញ​ការខ្វះខាត​របស់​ប្រជាជន​កម្ពុជា។ លោក​បាន​រំលឹក ថា របប​ខ្មែរក្រហម​បាន-បំផ្លាញ​ជីវិត​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ជាច្រើន​កន្លែង ដូច នេះ​ដែល​ទាមទារ​ឱ្យមានការ​ស្តារ និងកសាង​ឡើងវិញ។

អាន​អត្ថបទ​ទាំងស្រុង...
 

ដំណើ​ទៅ​លើកទឹកចិត្ត​កសិក​រ​នៅ​កំពង់ចាម

អ៊ីមែល បោះពុម្ព PDF

ម​ន្រី្ត​ក្រសួងកសិកម្ម ​បាន​ប្រាប់​ឱ្យដឹងថា ឯកឧត្តមបណ្ឌិត ច​ន្ទ័ ​សារុន ​រដ្ឋ​ម​ន្រី្ត​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​រួម​ដំណើរ​ដោយ​អស់លោក​ជាទី​ប្រឹក្សា​ អគ្គនាយករង ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​ អនុប្រធាន​ អនុប្រធាន​រដ្ឋបាល​ជល​ផល​ ប្រធាន ​អនុប្រធាននាយកដ្ឋាន​ និង​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង ​បានអញ្ជើញ​ចុះ​ពិនិត្យមើល​ការចិញ្ចឹម​ជ្រូក​ជា​លក្ខ​ណះ​គ្រួសារ​ និង​ការ​ស្ទូង​ស្រូវ​ជា​ជួរ​របស់​កសិករ​ខេត្តកំពង់ចាម។

ម​ន្រី្ត​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត ​បានបញ្ជាក់ថាឯកឧត្តម​រដ្ឋ​ម​ន្រី្ត ​បាន​ទៅពិនិត្យ​សកម្មភាព​ចិញ្ចឹម​សត្វ ​របស់​ភ្នាក់ងារ​សុខភាព​សត្វភូមិ​ឈ្មោះ​ កែម ​កេង ​ដែល​នៅ​ទីនោះ​មាន​ចិញ្ចឹម​ជ្រូក​មេ​ចំនួន២៩ក្បាល​ កូនជ្រូក២០ក្បាល​ និ​ង​ជ្រូក​សាច់៣៤ក្បាល​ ស្ថិតនៅ​ភូមិ​ដូន​ឡី​ ឃុំ​គ ​ស្រុក​ព្រៃឈរ​ និង​ចុះ​ពិនិត្យ​វាយតម្លៃ​ការងារ​កសិកម្ម ​ក្រោយពីរ​រដូវ​ច្រូតកាត់ ​ទៅតាម​ភូមិ​ឃុំ​មួយចំនួន ​ក្នុងនោះ​ការងារ​បង្កបង្កើនផល​ស្រូវ​ប្រាំ​ង​ដាយ​អនុវត្ត​ស្ទូង​ជា​ជួរ ​និង​ប្រើ​ឧ​បករ​ណ៏​អូស​ដាំ​នៅ​ភូមិ​ត្រាវ​ភ្នឺ ​ឃុំ​តាំងក្រសាំង​ស្រុក​បាធាយ​ខេត្តកំពង់ចាម។

អាន​អត្ថបទ​ទាំងស្រុង...
 

ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​ពិនិត្យមើល​ការលូតលាស់​ដំណាំ​កៅស៊ូ​របស់​ក្រុមហ៊ុន​វ៉ា​វ៉ា​ណា​ស៊ី

អ៊ីមែល បោះពុម្ព PDF

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​និយាយ​ឱ្យដឹងថា​ឯកឧត្តម​ប​ណ្ដិ​ត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​មន្ត្រី​ទីប្រឹក្សា ប្រធាន-អនុប្រធាននាយកដ្ឋាន និង​អង្គភាព​ជំនាញ ក្រោម​ឱវាទ​ក្រសួងកសិកម្ម ​បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ការលូតលាស់​ដំណាំ​កៅស៊ូ​ របស់​ក្រុមហ៊ុន​វ៉ា​វ៉ា​ណា​ស៊ី (Vavanasi Co.,Ltd) នៅ​ភូមិ​អូរ​ឆែ​ល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី។

ខណ:នៅ​ទីនោះ ​លោក ​Francois Munsier តំណាង​ក្រុមហ៊ុន​បាន​មាន​ឱ្យដឹងថា ក្រុមហ៊ុន​វ៉ា​វ៉ា​ណា​ស៊ី ខូ​អិ​ល​ធី​ឌី បានទទួល​គោលការណ៍​អនុញ្ញាត​ ពី​រាជរដ្ឋាភិបាល​ឱ្យ​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច ​លើ​ផ្ទៃដី២.៧០៥ហិកតា​ សម្រាប់​ដាំ​កៅស៊ូ។

គិតពី​ឆ្នាំ២០០៨ ដល់២០១១នេះ ក្រុមហ៊ុន​បានធ្វើ​ការដាំដុះ​កៅស៊ូ​លើ​ផ្ទៃ​ដី​សរុប១.៨០០ហិកតា ហើយ​ក្រុមហ៊ុន​បានធ្វើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​ធ្វើ​ផ្លូវថ្នល់​ប្រវែង១៧៥គីឡូម៉ែត្រ​ លើ​ផែនការ១២៥គីឡូម៉ែត្រ សាងសង់​សាលារៀន រួមទាំង​បំពាក់​សម្ភា​រះ​សិក្សា​អគារ​រដ្ឋបាល អគារ​ស្នាក់នៅ​រប​ស់បុ​គ្គ​លិ​ក-កម្មករ​កំពុង​បម្រើ​ការងារ៨០០នាក់​និង១.២០០នាក់​ក្នុង​រដូវ​ដាំ​ដុះ។

អាន​អត្ថបទ​ទាំងស្រុង...
 

កម្ពុ​ជាមាន​គម្រោង​ផលិត​ត្រី​ឱ្យបាន​ជាងមួយ​លាន​តោន​នៅ​ឆ្នាំ២០១៩

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ​បានបង្ហាញ​ឱ្យឃើញ ​ពី​មហិច្ឆតា​ផលិត​ត្រី​ឱ្យបាន​មួយ​លាន​តោន ​នៅ​ឆ្នាំ២០១៩ខាងមុខនេះ។ មានប្រសាសន៍ថា នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​ សម្រាប់​វិស័យ​ជលផល​ឆ្នាំ២០១០-២០១៩ កាលពី​ថៃ្ង​ទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បាន​ថ្លែងថា ទិសដៅ​របស់​រដ្ឋបាល​ជលផល ​គឺ​ផលិត​ត្រី​ឱ្យបាន​ប្រហែល ១,២លាន​តោន​នៅ​ឆ្នាំ ២០១៩ ដែល​បានមកពី​ផល​នេសាទ​ទ្រង់ទ្រាយ​ធំ មធ្យម ​និង​គ្រួសារ​ចំនួន ៥០០.០០០តោន ផល​នេសាទ​បានមកពី​វាលស្រែ ៥០០.០០០តោន និង​បានមកពី​វារីវប្បកម្ម​ប្រហែល២០០.០០០ តោន។

ឯកឧត្តមរដ្ឋមន្ត្រី​បា​នប​នែ្ថ​ម​ថា តួលេខ​នេះ​គឺ ជា​ទិសដៅ​ដែល​ឯកឧត្តម​ស្នើឱ្យ​រដ្ឋបាល ជលផល​ពិចារណា​បន្ថែមទៀត។ ប្រសិនបើ​យើង​គិតថា​ប្រជាពលរដ្ឋ​ម្នាក់​ហូប​ត្រី​អស់ ៥២,៤គី​ទ្បូ ក្រាម​ក្នុង​មួយឆ្នាំ ដូច្នេះ​នៅ​ឆ្នាំ ២០១៩ ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល ១៨លាន​នាក់ នាំឱ្យ​តម្រូវការ​ត្រី ​សម្រាប់​បរិ​ភាគ​មានតែ​ប្រមាណ ៩៥០.០០០តោន នៅ​ទាប​ជាង​ ពី​ទិសដៅ​ខាងលើ (១,២លាន​តោន)។ ឯកឧត្តម​បាន​បន្តទៀតថា ​តាម​ឯកសារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយចំនួន​ទាំង FAO និង MRC បានឱ្យដឹងថា បរិមាណ​ត្រី​ ដែល​សមស្រប​សម្រាប់​ទ្រទ្រង់​សុខភាព​ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​មួយឆ្នាំ​ គឺ​ប្រហែល ៤០គីឡូក្រាម។

អាន​អត្ថបទ​ទាំងស្រុង...
 

វឌ្ឍនភាពនៃប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស) នៅកម្ពុជា

អ៊ីមែល បោះពុម្ព PDF


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​អំពី​បច្ចេកទេស ប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោលការណ៍​ធម្មជាតិ (ប.វ.ស) ដែល​ក្នុង​រយៈពេល១១ឆ្នាំ​ចុង​ក្រោយនេះ​ចំនួន​គ្រួសារ​អនុវត្ត ប.វ.ស បាន​កើន​ពី ២៨គ្រួសារ រហូតដល់ ១៣០.០០០គ្រួសារ។ ដោយ​មូល​ហេតុនេះ លោក ន័​រ​មែន អាប់​ហូ​ហ្វ (Norman Uphoff) សាស្ត្រាចារ្យ​ផ្នែក​កសិកម្ម​អន្តរជាតិ និង​រដ្ឋ​នៃ​សាកលវិទ្យាល័យ ខ័​រនែល (Cornell University) នៃ​សហរដ្ឋ​អាមេរិក បានផ្តល់​លិខិត​ទទួលស្គាល់​ជា​ផ្លូវការ ចុះ​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១១ អំពី​ការដឹកនាំ និង​ការ​លើកកម្ពស់ ប.វ.ស នៅ​កម្ពុជា​ដោយ​ជោគជ័យ​ដល់ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។

 

ស្ថានភាពទូទៅវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២០១១

អ៊ីមែល បោះពុម្ព PDF

ឆ្នាំ២០១១ គឺជា​ឆ្នាំ​ទី៤ នៃ​ការអនុវត្ត​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២ របស់​រាជរដ្ឋាភិបាល ​ក្រោម​ការដឹកនាំ​ប្រកប ដោយ​ភាពឈ្លាសវៃ​មុតមាំ ​និង​គតិបណ្ឌិត ​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី ​តេ​ជោ​ហ៊ុនសែន ​នាយក​រដ្ឋ​ម​ន្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

មកទល់ពេលនេះ​ ការងារ​បង្កើន​ផល​ស្រូវ ​និង​រដូវប្រាំង​ត្រូវ​បានបញ្ចប់​ ការដាំដុះ​ជា​ស្ថាពរ ​និង​ជាការ​ឈានដល់​ពេល​កំណ​ត់ ​ដែល​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​ប្រារ​ព្ឋ​ធ្វើ​សន្និបាទ​ បូកសរុប​ការងារ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​ឆ្នាំ២០១១−២០១២ និង​លើក​ទិសដៅ​ សម្រាប់​អនុវត្ត​ឆ្នាំ២០១២−២០១៣ ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​ស​មិ​ទ្ឋ​ផល ​ដែល​សម្រេច​បាន ជា​វិជ្ជា​មាន ​ក៏ដូចជា​ប្រមូលផ្តុំ​នូវ​មតិយោបល់​ទស្ស​នះ ​ទៅលើ​បញ្ហា​ប្រឈម​ទាំងឡាយ​ និង​វិភាគ​ចែករំលែក ​បទពិសោធ​ន៏ល្អៗ ជាពិសេស​ការផ្តល់​អនុ​សាស​ន៏​គ​ន្លឹះ​ដ៏​មាន​ត​មៃ្ល ​របស់​ស​មេ្ត​ច​នាយក​រដ្ឋ​ម​ន្រី្ត ​ដើម្បី​ជា​ត្រីវិស័យ​ ក្នុងការ​រៀបចំ​ជា​ចក្ខុវិស័យ​ ជា​យុ​ទ្ឋ​សាស្ត្រ​ និង​លើក​ទិល​ដៅ​អនុវត្ត​បន្ត ​នៅ​ឆ្នាំ​បន្ទាប់​ឱ្យមាន​លក្ខ​ណះ​ប្រទាក់ក្រឡា​យ​គ្នា ​ទៅនឹង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២របស់​រាជរដ្ឋាភិបាល​កម្ពុជា។

អាន​អត្ថបទ​ទាំងស្រុង...
 

សុន្ទរកថារបស់ឯកឧត្តមរដ្ឋមន្ត្រីថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារ

អ៊ីមែល បោះពុម្ព PDF

សុន្ទរកថារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១១-២០១២ និងលើកទិសដៅឆ្នាំ​២០១២-២០១៣។

ឯកសារភ្ជាប់
Fileការ​ពិពណ៌នា
Download this file (សុន្ទរកថា.pdf)សុន្ទរកថា.pdfសុន្ទរកថារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 

ឯកឧត្តមរដ្ឋមន្ត្រី​ជួយ​ប្រេង២.០០០លីត្រ​ដល់​​ស្រុក​បរិបូ​ណ៏​សម្រាប់​បូមទឹក

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានផ្តល់​ប្រេងឥន្ធន:ចំនួន​ពីរពាន់​លីត្រ ​ដល់​ឃុំ​ចំនួន​ពីរ​នៅក្នុង​ស្រុក​បរិបូ​ណ៏ ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បូម​ទឺ​ក​បម្រើឱ្យ​ការងារ​ធ្វើ​ស្រូវប្រាំង ។ នៅ​ទីនោះ​ទើប​នឺង​ធ្វើ​ស្រូវប្រាំង ជា​លើកដំបូង​ហេតុនេះ​ឯកឧត្តម​រដ្ឋ​ម​ន្ត្រី ​បាន​លើកទឹកចិត្ត​ខ្លាំងណាស់​ចំពោះ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​កសិក​រ។

ម​ន្រី​ខុទ្ទកាល័យឯកឧត្តម​រដ្ឋ​ម​ន្រី​បាន​ប្រាប់ថា ឯកឧត្តម​រដ្ឋមន្ត្រី​រួម​ដំណើរ​ជាម​ន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន បាន​អញ្ជើញ​ទៅពិនិត្យ​ស្រែប្រាំង​ចំនួន១៥០ហិកតា​និង​ជួប​ជាមួយ​កសិករ១៥០គ្រួសារ នៅ​តំបន់​អ្នកតា​ចក្រី​ក្នុងភូមិ​ចំនួន​បី គឺ​ភូមិ​សេរី ភូមិ​ស្មោ ​និង​ភូមិ​ដើម​ជ្រែ​ឃុំ​ខុង​រ៉ង ស្រុក​បរិបូណ៌ ហើយ​ដែល​នៅ​ទីនោះ​ឯកឧត្តមរដ្ឋមន្ត្រី​បានផ្តល់​ប្រេង​ចំនួន​ពីរពាន់​លីត្រ​ដល់​ឃុំ​ចំនួន​ពីរ ​គឺ​ឃុំ មេលំ(៨០០លីត្រ) និង​ឃុំ​ខុន​រ៉ង (១.២០០លីត្រ)។

អាន​អត្ថបទ​ទាំងស្រុង...
 

ទូត​កូរ៉េខាងជើង​សរសើរ​ពី​ការរីកចម្រើន​វិស័យ​កសិកម្ម​នៃ​កម្ពុជា

អ៊ីមែល បោះពុម្ព PDF

មន្ត្រីការទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ(ស.ប.ប​កូរ៉េ) បាន​សន្យាថា​នឹង​ខិតខំ​ព្យាយាម​ជំរុញឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រវាង​ស.ប.ប កូរ៉េ​និង​ព្រះរាជាណាចក្រ​កម្ពុជា។ការអះអាង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៤ ខែ​កុ​ម្ភះ ឆ្នាំ២០១២ នៅ​ទីស្តីការ​ក្រសួងកសិកម្ម បន្ទាប់ពី​កិច្ច​សន​វ​ការសម្តែង​ការគួរសម​រវាង​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា ជាមួយ​លោក​ហុង​គី​ចុ​ល (HONH KI CHOL) ឯកអគ្គរាជទូត​តែងតាំង​ថ្មី នៃ​ស.ប.ប​កូរ៉េ ប្រចាំ​ប្រទេស​កម្ពុជា។

មន្ត្រី​ខុទ្ទកាល័យ​បាន​ប្រាប់ថា ក្នុងជំនួប​នោះ​លោក​ទូត​បាន​ជម្រាប​ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​ថា លោក​ចង់ឃើញ​ប្រទេស​ទាំងពីរ​កម្ពុជា-កូរ៉េខាងជើង​មាន​ទំនាក់ទំនង​គ្នា​កាន់តែ​រឹងមាំ​ប្រសើរឡើង​ថែមទៀត។ ជាពិសេស​នៅក្នុង​អាណត្តិ​របស់លោក លោក​នឹង​ខិតខំ​ប្រឹងប្រែង​រក​មធ្យោបាយ​បង្កើតឱ្យមាន​ទំនាក់ទំនង​ក្រសួងកសិកម្ម​របស់​ប្រទេស​ទាំងពីរ។ នៅក្នុង​ស.ប.ប កូរ៉េ​ក្រោម​ការដឹកនាំ​ជាន់ខ្ពស់ បាននិងកំពុង​ខិតខំ​កសាង​ប្រទេស ហើយ​ប្រជាជន​កូរ៉េខាងជើង​បានរួម​គ្នា​ជា​ធ្លុង​មួយ​ក្រោម​គណបក្ស​ពលករ ដើម្បី​ធ្វើឱ្យ​ក្លាយជា​ប្រទេសមួយ​ខ្លាំងពូកែ។

អាន​អត្ថបទ​ទាំងស្រុង...
 

ឯកឧត្តមរដ្ឋមន្ត្រី​ទៅពិនិត្យ​មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​បង្ហាញ​ និង​បង្កាត់​សិប្បនិម្មិត

អ៊ីមែល បោះពុម្ព PDF

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ប្រប់​ឱ្យដឹងថាឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រួម​ដំណើរ​ជាមួយ​រដ្ឋលេខាធិការ ​ទីប្រឹក្សា ​និង​មន្ត្រី​ថ្នាក់​ដឹក​នាយកដ្ឋាន​ជំនាញ​មួយចំនួន ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​មជ្ឈមណ្ឌល​ចិញ្ចឹម​ជ្រូក​បង្ហាញ និង​បង្កាត់​សិប្បកម្ម​និម្មិត ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​អភិវឌ្ឍន៍​សុខភាព​សត្វ​នៅ​ជនបទ (Rural Animal Health Development Organization /AusAID) ហៅ​កាត់​ថា​អង្គការ​រ៉ា​ដូ កាលពីពេលថ្មីៗនេះ។

មន្ត្រី​បាន​បន្តថា ក្រោយពេល​បាន​ស្តាប់​របាយការណ៍​ ពី​អ្នកគ្រប់គ្រង​គម្រោង និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពី​ដំណើរការ​មជ្ឈមណ្ឌល និង​ការងារ​ផលិតកម្ម​ និង​បសុព្យាបាល​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​កោតសរសើរ​ដល់​អ​ង្គ​ការ​រ៉ា​ដូ ​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ការអនុវត្តន៍​គម្រោង នេះ​ជា​សកម្មភាព​មួយ​ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស​បង្កាត់​សិប្បនិម្មិត ក៏ដូចជា​ជួយ​ជំរុញ​ផលិតកម្ម​សត្វ​ជ្រូក​ក្នុងស្រុក ​ឱ្យមាន​ការ​រី​ចម្រើន ​និង​ជាពិសេស​ជួយ​បង្កើន​កម្រិតជីវភាព​តាមរយ:ផលិតកម្ម​សត្វ​ជា​លក្ខណ:គ្រួសារ។

អាន​អត្ថបទ​ទាំងស្រុង...
 
អត្ថបទ​ផ្សេងៗ​ទៀត...


ទំព័រ​ទី 1 ​ទាំងអស់ 51 ទំព័រ

អាកាសធាតុ

តម្លៃទំនិញលើទីផ្សារពិភពលោក

ការស្ទង់មតិ

ប្រជាជនកម្ពុជាចូលចិត្តហូបអ្វីជាងគេ?
 

ចំនួនអ្នកទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ620
mod_vvisit_counterម្សិលមិញ1049
mod_vvisit_counterសប្ដាហ៍នេះ2568
mod_vvisit_counterសប្ដាហ៍មុន7958
mod_vvisit_counterខែនេះ17899
mod_vvisit_counterខែមុន26451
mod_vvisit_counterទាំងអស់507933

យើងមាន:  ភ្ញៀវ 20 នាក់ លើបណ្តាញ
លេខ IP: 38.107.179.224
ថ្ងៃនេះ: 17 ឧសភា, 2012

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម